ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុបជាមួយបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃនៃការត្រៀមខ្លួន និងការរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ប្រព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ ២០២៣

នៅថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបជាមួយបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃនៃការត្រៀមខ្លួន និងការរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ប្រព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សាលើរបកគំហើញបឋមនៃការសិក្សាដែលរៀបចំដោយជំនាញការ ADB និងជំហានបន្ទាប់នៃការងារនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, ទីប្រឹក្សាបច្ចេកទេស, ព្រមទាំងតំណាង និងជំនាញការ ADB

ព័ត៌មានទាក់ទង